ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើតរបស់ខ្លួនដែលជាទីលំនៅសុខសប្បាយ និងអភិវឌ្ឍនន៍មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខ្ញុំនេះគឺដូចជា ការធ្វើសដំណើរ របស់ប៊ុនធឿន ដែលជាតួអង្គក្នុងរឿង “ផ្កាស្រពោន” ប៉ុន្តែការនិយាយរៀុបរាប់នេះខុសប្លែកដោយសារ នោះគឺ នៅក្នុងសម័យអាណានិគម ដែលយករថភ្លើងធ្វើជាយានជំនិះ។ ដោយឡែកនេះ គឺជាសម័យបច្ចេកវិទ្យា ដែលបានយកយាន្តធ្វើជាយាន្តជំនិះ ដើម្បីធ្វើដំណើរទាំងទីចិត និងទីឆ្ងាយ នៅក្នុងមាតុភូមិ។ ការធ្វើដំណើរនេះគឺពោរពេញទៅដោយភាពសប្បាយរីករាយដោយសារ មានមិត្តភក្ដិ ដែលអង្គុយជាមួយរង់ចាំដើម្បីទៅដល់ស្រុកកំណើត របស់ម៉ាសុីនត្រជាក់ បានធ្វើឲ្យយើងមិនដឹងអំពី អាកាសធាតុនៅខាងក្រៅឡើយ តែចក្ខុវិញ្ញាណ ដែលបានឃើញព្រៃព្រឹក្សាតាមដងផ្លូវ ធ្វើឲ្យមានអារម្មណ៍ មានភាពស្រស់ស្រាយទៅជាមួយ។ ឃើញការប្រកបរបររបស់ប្រជាជនពលរដ្ឋខ្មែរ មានភាពថ្កុំថ្កើន និងមានចំណេះដឹងច្បាស់លាស់សម្រាប់ការរស់នៅ។ ឆ្លងពីខេត្តមួយទៅខេត្តមួយទៀត គឺមិនខុសគ្នាប៉ុន្មានទេ តែអ្វីដែលគួរតែចាំមើលនោះ គឺរូបសំណាក់ ដែលតំណាងខេត្ត។ ខេត្តកំពង់ឆ្នាំង មានក្អមដែលប្រាប់អត្ថន័យ អំពីរបរ និងផលិតផលរបស់ខេត្ត។ ខេត្តពោធិ៍សាត់ ដែលមានផ្តិលធ្វើម ពីថ្មកែវ ដែលមញ្ជាក់អំពីធនធានធម្មជាតិខេត្ត ដែលស្វាគមន៍ដោយយព្រាបសពាំស្រូវ បញ្ជាក់អំពៅ សន្ធិភាព និងធនធានស្រូវក្នុងខេត្ត ហើយខេត្តននេះបានតំណាងដោយលោកតាដំបងក្រញូង ដែលមនុស្សម្នាសែន និងគោរពបូជាលោក ដែលប្រជាជនជឿជាក់ថាមានភាពសាកសិទ្ធិ និងផ្ដល់ផលល្អ ដល់បងប្អូនប្រជាពលរដ្ឋ។