គុណធម៌ជាតម្លៃពិត ដែលមនុស្សគ្រប់រូបគួរតែប្រកាន់ភ្ជាប់ និងស្វែងយល់បន្ថែម តាំងពីដើមមក។ មនុស្សដែលតែងតែមានគុណធម៌ជាប់ខ្លួន បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សង្គម និងប្រទេសជាតិ។ រីឯ អ្នកដែលគ្មានគុណធម៌វិញនោះ គឺមិនបានធ្វើអ្វី ដែលផ្ដល់ទៅសង្គមដែលខ្លួនបានរស់នៅ ឫពឹងពាក់ឡើយ។ ជាមួយគ្នានេះដែរ យើងឃើញថា មានពំនោលមួយបានពោលថា «គុណធម៌ ជាតម្លៃនៃ សន្តិភាព»។ តើទស្សនៈខាងលើ មានខ្លឹមសារយ៉ាងណាខ្លះ?
មុននឹងបកស្រាយប្រធានឲ្យកាន់តែមានភាពច្បាស់លាស់ យើងគួរតែយល់ដឹង ឲ្យច្បាស់ទាក់ទង ទៅនឹងប្រធានខាងលើ។ គុណធម៌ (—ធ័រ) ធម៌ដែលមានដំណើរចម្រើន សេចក្ដីសុខទុក្ខ តាមជាន់តាមថ្នាក់ បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ ឧទាហរណ៍ សេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, ប្រណី។ល។ ចំណែកឯពាក្យថាតម្លៃ(តំ-ល៉ៃ) វិញ គឺផ្ដោតទៅលើអ្វី្ៗដែលថ្លៃ ប្រាក់ដែលត្រូវសងដល់អ្នកដទៃ ដោយខ្លួនបានទិញវត្ថុអ្វីៗពីគេ ដូចជារបស់មានតម្លៃ អស់តម្លៃ ចុះតម្លៃ ឫសងតម្លៃ។ ចំពោះពាក្យថា សន្តិភាព គឺផ្ដុំឡើងដោយពីរពាក្យគឺ សន្តិឫសាន្តិ និងភាព។ ពាក្យថាសន្តិឬសាន្តិ(សន់-តិឫសាន-តិ) គឺចង់មានន័យថា សេចក្ដីស្ងប់ សេចក្ដីសាន្តត្រាណ សេចក្ដីរាបទាប ៈ ជាឧទាហរណ៍ ស្រុកមានសន្តិ។ រីឯ ពាក្យថាភាព(ភាប) វិញ គឺបានមកពីបាលីនិងសំស្រ្តឹតលាយគ្នា ដែលផ្ដោតទៅលើ បែបបទ លំនាំ សណ្ធាន ឬទ្រង់ទ្រាយ។ ដូច្នេះហើយ ប្រធានខាងលើដែលបានលើកឡើង បានសំដៅទៅ អំពើល្អ ជាអ្វីដែលថ្លៃថ្នូរ ដែលនាំមកនូវសេចក្ដីសុខ ឬមានភាពសុខដុមរមនា។ ការមានគុណធម៌ក្នុងខ្លួន ពិតជាអំណោយផលមួយដែលល្អ ហើយចាំបាច់ជាខ្លាំង នៅក្នុងសង្គម។ នៅជុំវិញពិភពលោក មានមនុស្សជាច្រើន ដែលបានផ្លាស់ប្ដូរសហគមន៍ ឬប្រទេសរបស់ពួកគេ។ នៅក្នុងប្រវត្តិសាស្រ្តខ្មែរ សម្ដេចនរោត្ដម សីហនុបានមានស្នាព្រះហស្ត ក៏ដូចជាគុណធម៌សម្រាប់ប្រទេសកម្ពុជា។ ព្រះអង្គទ្រង់បានទាមទារឯករាជ្យ ពីប្រទេសបារាំងមកឲ្យប្រជាជនកម្ពុជា ដែលបានរងទុក្ខនៅក្រោមការមើលថែ របស់អាណាព្យាបាលបារាំង។ ជាងនេះទៅទៀតទ្រង់ ក៏បានអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន ដែលប្រជាជនយើងស្គាល់សម័យនោះជា សម័យសង្គមរាស្រ្តនិយម។ សម័យនេះ គឺមានភាពជោគជ័យយ៉ាងខ្លាំង ហើយក៏ល្បីឈ្មោះទៅលើផ្នែកផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកអប់រំ។ ទាំងអស់នេះ គឺគុុណធម៌របស់ទ្រង់ ដែលផ្ដល់សេចក្ដីសុខជូនប្រជាពរដ្ឋ នៅក្នុងប្រទេស។ ក្រឡេកទៅមើល ស្ថានភាពនៅប្រទេសនានាៗ ក៏មិនខុសគ្នាពីប្រទេសកម្ពុជាដែរ។ ក្រឡេកទៅមើល ប្រទេសប៉ាគិសស្តានវិញ គឺមានក្រុមថាលីបាន ដែលបានគ្រប់គ្រងទៅលើសឹងតែប្រទេសទាំងមូល។ ក្នុងនោះដែរ ពួកគេ គឺមិនបានលើកកម្ពស់ ឬឲ្យសិទ្ធិទៅស្រ្តីនោះទេ ដូចជាផ្ដល់ស្ធិទ្ធ ឲ្យបានមានចំណេះដឹងជាប់ខ្លួន។ ដោយសារតែមានការមិនស្មើភាព ទើបក្មេងស្រីម៉ាឡាឡា បានក្រោកឈរប្រឈាំងនឹងក្រុមថាលីបាន ដើម្បីឲ្យខ្លួនឯង ក៏ដូចជាក្មេងស្រីដទៃទៀតបានមានឱកាសចូលសាលា។ យើងអាចធ្វើការសន្និដ្ឋានបានថា ការក្រោកឈរនេះ មិនមែនជាការងាយស្រួលសម្រាប់ក្មេងស្រីដែលទើបតែមានអាយុត្រឹមតែ ១៥ឆ្នាំនោះទេ។ នៅពេលដែលម៉ាឡាឡា បានធ្វើនូវការប្រឆាំង ម៉ាឡាឡាបានត្រូវក្រុមថាលី បាញ់ដែលបានបញ្ជូន និងជួយសង្រោះបន្ទាន់ នៅមន្ទីរពេទ្យអាលីហ្សាបេត ទីក្រុងបឺមីងហាម ប្រទេសអង់គ្លេស។ ការក្រោកឈើ លះបង់ និងគុណធម៌របស់ម៉ាឡាឡា ធ្វើឲ្យស្រ្តីជាច្រើនបានក្រោកឈរហើយមានសិទ្ធិនៅក្នុងការរៀនសូត្រ ដូចគ្រប់គ្នាដែរ។ ជាមួយគ្នានេះដែរ នៅក្នុងសម័យខ្មែរក្រហម លោកសាឡុុត ស ដែលបានស្គាល់ជាប៉ុល ពត គឺមានគុណធម៌ដែលបានមានគំនិតមិនចង់ ឲ្យខ្មែរក្លាយជាទាសកររបស់បារាំង ដូចក្នុងសម័យអាណានិគម។ តែគំនិតនោះបានបង្កឡើងចលាចលយ៉ាង វឹកវរនៅក្នុងប្រទេស ហើយក៏ជាប្រវត្តិសាស្រ្តដែលចងចាំជាមួយ កូនចៅជំនាន់ក្រោយដែរ។ នេះបានបង្ហាញ ឲ្យឃើញមនុស្សដែលមានគុណធម៌ លើសលប់ ដោយបញ្ចប់ដោយ គុណធម៌ខុសគន្លង។ រំលឹកឡើងវិញថា គុណធម៌គឺជាតម្លៃមួយដែលបានផ្ដល់សន្តិភាព តែបើគុណធម៌បានយល់ ជាន័យខុស នោះនឹងបានទទួលលទ្ធផលផ្សេងទៅវិញ។
ជាចុងក្រោយ ប្រធានបទមួយនះបានឲ្យតម្លៃ និង ដំបូន្មានជាច្រើនដល់ទំពាំងស្នងឬស្សី ឬអ្នកសិក្សា គ្រប់រូបដែលកំពុងតែលូតលាស់ ឬរិះរកគំនិតថ្មីៗ។ ជាមួយនេះដែរ ការសិក្សាអំពីប្រធានបទនេះបានធ្វើ ឲ្យមនុស្សម្នាជាច្រើនកាន់តែយល់ច្បាស់បន្ថែមទាក់ទង នឹងពាក្យ«គុណធម៌»។ ក្នុងនាមយើង ជាកូនចៅជំនាន់ក្រោយ សម្រាប់ផ្លាស់ប្ដូរប្រទេសជាតិ យើងគិតថាប្រធានបទមួយនេះបានផ្ដល់ផលប្រយោជន៍ លើសលប់ឥតឧបមារ ដែលធ្វើឲ្យទំពាំងស្នងឬស្សីកាន់តែមានសក្ដានុពល នាពេលអនាគត។