ប្រធាន​​៖ «មានពំនោលមួយបានពោលថា ​«គុណធម៌ ជាតម្លៃនៃ សន្តិភាព»

គុណធម៌ជាតម្លៃពិត ដែលមនុស្សគ្រប់រូបគួរតែប្រកាន់ភ្ជាប់​​ និងស្វែងយល់បន្ថែម តាំងពីដើមមក។ មនុស្សដែលតែងតែមានគុណធម៌ជាប់ខ្លួន បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សង្គម និងប្រទេសជាតិ។ រីឯ អ្នកដែលគ្មានគុណធម៌វិញនោះ គឺមិនបានធ្វើអ្វី ដែលផ្ដល់ទៅសង្គមដែលខ្លួនបានរស់នៅ ឫពឹងពាក់ឡើយ។ ជាមួយគ្នានេះដែរ យើងឃើញថា មានពំនោលមួយបានពោលថា «គុណធម៌ ជាតម្លៃនៃ សន្តិភាព»។ តើទស្សនៈខាងលើ មាន​ខ្លឹមសារយ៉ាងណាខ្លះ?

 មុននឹងបកស្រាយប្រធានឲ្យកាន់តែមានភាពច្បាស់លាស់ យើងគួរតែយល់ដឹង ឲ្យច្បាស់ទាក់ទង ទៅនឹងប្រធានខាងលើ។ គុណធម៌ (—ធ័រ) ធម៌ដែលមានដំណើរចម្រើន សេចក្ដីសុខទុក្ខ តាមជាន់តាមថ្នាក់ បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ ឧទាហរណ៍ សេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, ប្រណី។ល។ ចំណែកឯពាក្យថាតម្លៃ​(តំ-ល៉ៃ) វិញ គឺផ្ដោតទៅលើអ្វី្ៗដែលថ្លៃ ប្រាក់ដែលត្រូវសងដល់អ្នកដទៃ ដោយខ្លួនបានទិញវត្ថុអ្វីៗពីគេ ដូចជារបស់មានតម្លៃ អស់តម្លៃ ចុះតម្លៃ ឫសងតម្លៃ។ ចំពោះពាក្យថា សន្តិភាព គឺផ្ដុំឡើងដោយពីរពាក្យគឺ សន្តិឫសាន្តិ និងភាព។ ពាក្យថាសន្តិឬសាន្តិ(សន់-តិឫសាន-តិ) គឺចង់មានន័យថា សេចក្ដីស្ងប់ សេចក្ដីសាន្តត្រាណ សេចក្ដីរាបទាប ៈ ជាឧទាហរណ៍​ ស្រុកមានសន្តិ។ រី​ឯ ពាក្យថាភាព(ភាប) វិញ គឺបានមកពីបាលីនិងសំស្រ្តឹតលាយគ្នា ដែលផ្ដោតទៅលើ បែបបទ លំនាំ សណ្ធាន ឬទ្រង់ទ្រាយ។ ដូច្នេះហើយ ប្រធានខាងលើដែលបានលើកឡើង បានសំដៅទៅ អំពើល្អ ជាអ្វីដែលថ្លៃថ្នូរ  ដែលនាំមកនូវសេចក្ដីសុខ​ ឬមានភាពសុខដុមរមនា។ ការមានគុណធម៌ក្នុងខ្លួន ពិតជាអំណោយផលមួយដែលល្អ ហើយចាំបាច់ជាខ្លាំង នៅក្នុងសង្គម។ នៅជុំវិញពិភពលោក មានមនុស្សជាច្រើន ដែលបានផ្លាស់ប្ដូរសហគមន៍ ឬប្រទេសរបស់ពួកគេ។ នៅក្នុងប្រវត្តិសាស្រ្តខ្មែរ សម្ដេចនរោត្ដម សីហនុបានមានស្នាព្រះហស្ត ក៏ដូចជាគុណធម៌សម្រាប់ប្រទេសកម្ពុជា។ ព្រះអង្គទ្រង់បានទាមទារឯករាជ្យ ពីប្រទេសបារាំងមកឲ្យប្រជាជនកម្ពុជា ដែលបានរងទុក្ខនៅក្រោមការមើលថែ របស់អាណាព្យាបាលបារាំង។ ជាងនេះទៅទៀតទ្រង់ ក៏បានអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន ដែលប្រជាជនយើងស្គាល់សម័យនោះជា សម័យសង្គមរាស្រ្តនិយម។ សម័យនេះ គឺមានភាពជោគជ័យយ៉ាងខ្លាំង ហើយក៏ល្បីឈ្មោះទៅលើផ្នែកផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកអប់រំ។ ទាំងអស់នេះ គឺគុុណធម៌របស់ទ្រង់ ដែលផ្ដល់សេចក្ដីសុខជូនប្រជាពរដ្ឋ នៅក្នុងប្រទេស។ ក្រឡេកទៅមើល ស្ថានភាពនៅប្រទេសនានាៗ ក៏មិនខុសគ្នាពីប្រទេសកម្ពុជាដែរ។ ក្រឡេកទៅមើល ប្រទេសប៉ាគិសស្តានវិញ គឺមានក្រុមថាលីបាន ដែលបានគ្រប់គ្រងទៅលើសឹងតែប្រទេសទាំងមូល។ ក្នុងនោះដែរ ពួកគេ គឺមិនបានលើកកម្ពស់​ ឬឲ្យសិទ្ធិទៅស្រ្តីនោះទេ ដូចជាផ្ដល់ស្ធិទ្ធ ឲ្យបានមានចំណេះដឹងជាប់ខ្លួន។ ដោយសារតែមានការមិនស្មើភាព ទើបក្មេងស្រីម៉ាឡាឡា បានក្រោកឈរប្រឈាំងនឹងក្រុមថាលីបាន ដើម្បីឲ្យខ្លួនឯង ក៏ដូចជាក្មេងស្រីដទៃទៀតបានមានឱកាសចូលសាលា។ យើងអាចធ្វើការសន្និដ្ឋានបានថា ការក្រោកឈរនេះ មិនមែនជាការងាយស្រួលសម្រាប់ក្មេងស្រីដែលទើបតែមានអាយុត្រឹមតែ ១៥ឆ្នាំនោះទេ។ នៅពេលដែលម៉ាឡាឡា បានធ្វើនូវការប្រឆាំង ម៉ាឡាឡាបានត្រូវក្រុមថាលី បាញ់ដែលបានបញ្ជូន និងជួយសង្រោះបន្ទាន់ នៅមន្ទីរពេទ្យអាលីហ្សាបេត ទីក្រុងបឺមីងហាម ប្រទេសអង់គ្លេស។ ការក្រោកឈើ លះបង់ និងគុណធម៌របស់ម៉ាឡាឡា ធ្វើឲ្យស្រ្តីជាច្រើនបានក្រោកឈរហើយមានសិទ្ធិនៅក្នុងការរៀនសូត្រ ដូចគ្រប់គ្នាដែរ។ ជាមួយគ្នានេះដែរ នៅក្នុងសម័យខ្មែរក្រហម លោកសាឡុុត ស ដែលបានស្គាល់ជាប៉ុល ពត គឺមានគុណធម៌ដែលបានមានគំនិតមិនចង់ ឲ្យខ្មែរក្លាយជាទាសកររបស់បារាំង​ ដូចក្នុងសម័យអាណានិគម។ តែគំនិតនោះបានបង្កឡើងចលាចលយ៉ាង វឹកវរនៅក្នុងប្រទេស ហើយក៏ជាប្រវត្តិសាស្រ្តដែលចងចាំជាមួយ កូនចៅជំនាន់ក្រោយដែរ។ នេះបានបង្ហាញ ឲ្យឃើញមនុស្សដែលមានគុណធម៌ លើសលប់ ដោយបញ្ចប់ដោយ គុណធម៌ខុសគន្លង។ រំលឹកឡើងវិញថា គុណធម៌គឺជាតម្លៃមួយដែលបានផ្ដល់សន្តិភាព តែបើគុណធម៌បានយល់ ជាន័យខុស នោះនឹងបានទទួលលទ្ធផលផ្សេងទៅវិញ។

ជាចុងក្រោយ ប្រធានបទមួយនះបានឲ្យតម្លៃ និង ដំបូន្មានជាច្រើនដល់ទំពាំងស្នងឬស្សី ឬអ្នកសិក្សា គ្រប់រូបដែលកំពុងតែលូតលាស់ ឬរិះរកគំនិតថ្មីៗ។ ជាមួយនេះដែរ ការសិក្សាអំពីប្រធានបទនេះបានធ្វើ ឲ្យមនុស្សម្នាជាច្រើនកាន់តែយល់ច្បាស់បន្ថែមទាក់ទង នឹងពាក្យ«គុណធម៌»។ ក្នុងនាមយើង ជាកូនចៅជំនាន់ក្រោយ សម្រាប់ផ្លាស់ប្ដូរប្រទេសជាតិ យើងគិតថាប្រធានបទមួយនេះបានផ្ដល់ផលប្រយោជន៍ លើសលប់ឥតឧបមារ ដែលធ្វើឲ្យទំពាំងស្នងឬស្សីកាន់តែមានសក្ដានុពល នាពេលអនាគត។

អត្ថន័យនៃពាក្យ ខ្មែរ​ និង កម្ពុជា

អត្ថន័យនៃពាក្យកម្ពុជា

ពាក្យ កម្ពុជា នៅក្នុងវចនានុក្រមព្រះសង្ឃរាជជួនណាត ពាក្យនេះ អាចសរសេរបានពីរ

  • កម្ពុជ
  • កម្ពុជា

ពាក្យថាកម្ពុជា កើតមកពីការផ្សំគ្នាដែលមានដូចខាងក្រោម

  • កម្ពុ = មាស
  • ជ ឬជា = កើត​ កំណើត
  • ដូច្នេះ   កម្ពុជា =​ ទីកើតមាស  ភូមិប្រទេស ជាទីកើតនៃមាស ។
  • យើងអាចហៅប្រទេសយើងថា កម្ពុជរដ្ឋ   កម្ពុជប្រទេស ប្រទេសកម្ពុជា ប្រទេសខ្មែរ  ខេមរប្រទេស ខេមររដ្ឋ

 

អត្ថន័យនៃខ្មែរ

 

          ពាក្យថាខ្មែរ មានថ្នាក់ពាក្យជានាម មានន័យថា

  • មនុស្សដែលកើត ឬនៅក្នុងដែនកម្ពុជា ហើយលុះ នៅក្នុង អំណាចច្បាប់ខ្មែរ
  • ខេមរៈ =  ខ្មែរ នៅក្នុងភាសាបាលី ប្រែថា មនុស្សមានសេចក្ដីក្សេម

ភាពខុសគ្នារវាង ខ្មែរ និងកម្ពុជា

  • ខ្មែរ = មនុស្ស និង ភាសារបស់កម្ពុជា
  • កម្ពុជា​ = ឈ្មោះរបស់ប្រទេស


​​

 

ផ្លូវទៅស្រុក

ការធ្វើដំណើរពី​រាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើតរបស់ខ្លួនដែលជាទីលំនៅសុខសប្បាយ និងអភិវឌ្ឍនន៍មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខ្ញុំនេះគឺដូចជា ការធ្វើសដំណើរ របស់ប៊ុនធឿន ដែលជាតួអង្គក្នុងរឿង​ “ផ្កាស្រពោន” ប៉ុន្តែការនិយាយរៀុបរាប់នេះខុសប្លែកដោយសារ នោះគឺ នៅក្នុងសម័យអាណានិគម ដែលយករថភ្លើងធ្វើជាយានជំនិះ។ ដោយឡែកនេះ គឺជាសម័យបច្ចេកវិទ្យា ដែលបានយកយាន្តធ្វើជាយាន្តជំនិះ ដើម្បីធ្វើដំណើរទាំងទីចិត និងទីឆ្ងាយ​ នៅក្នុងមាតុភូមិ។ ការធ្វើដំណើរនេះគឺពោរពេញទៅដោយភាពសប្បាយរីករាយដោយសារ មានមិត្តភក្ដិ ដែលអង្គុយជាមួយរង់ចាំដើម្បីទៅដល់ស្រុកកំណើត របស់ម៉ាសុីនត្រជាក់ បានធ្វើឲ្យយើងមិនដឹងអំពី​ អាកាសធាតុនៅខាងក្រៅឡើយ តែចក្ខុវិញ្ញាណ ដែលបានឃើញព្រៃព្រឹក្សាតាមដងផ្លូវ ធ្វើឲ្យមានអារម្មណ៍ មានភាពស្រស់ស្រាយទៅជាមួយ។ ឃើញការប្រកបរបររបស់ប្រជាជនពលរដ្ឋខ្មែរ មានភាពថ្កុំថ្កើន និងមានចំណេះដឹងច្បាស់លាស់សម្រាប់ការរស់នៅ។ ឆ្លងពីខេត្តមួយទៅខេត្តមួយទៀត​ គឺមិនខុសគ្នាប៉ុន្មានទេ តែអ្វីដែលគួរតែចាំមើលនោះ គឺរូបសំណាក់ ដែលតំណាងខេត្ត។ ខេត្តកំពង់ឆ្នាំង មានក្អមដែលប្រាប់អត្ថន័យ អំពីរបរ និងផលិតផលរបស់ខេត្ត។ ខេត្តពោធិ៍សាត់ ដែលមានផ្តិលធ្វើម ពីថ្មកែវ ដែលមញ្ជាក់អំពីធនធានធម្មជាតិខេត្ត ដែលស្វាគមន៍ដោយយព្រាបសពាំស្រូវ បញ្ជាក់អំពៅ សន្ធិភាព​ និងធនធានស្រូវក្នុងខេត្ត ហើយខេត្តននេះបានតំណាងដោយលោកតាដំបងក្រញូង ដែលមនុស្សម្នាសែន និងគោរពបូជាលោក ដែលប្រជាជនជឿជាក់​ថាមានភាពសាកសិទ្ធិ និងផ្ដល់ផលល្អ ដល់បងប្អូនប្រជាពលរដ្ឋ។

 

Kolab Pailin (Rose of Pailin)

នៅក្នុងថ្នាក់ភាសាខ្មែរ​ ពួកយើងបានសិក្សា អំពីរឿងព្រេងផ្សេងៗ របស់ប្រទេសកម្ពុជា ប៉ុន្តែពួកយើងបាន ផ្ដោតសំខាន់ទៅរឿងមួយដែលមានចំណងជើងថា​​ “កុលាបប៉ៃលិន”។ ហើយនេះជាការសង្ខេបរបស់រឿងនេះៈ
នេះជារឿងរបស់បុរសម្នាក់មានឈ្មោះចិត្រ ដែលឪពុកបានស្លាប់ ហើយត្រូវទៅធ្វើនៅឯខេត្តប៉ៃលិន ជាកម្មករជីករ៉ែ។ ចិត្រជាបុរសឆ្លាត និងបានបម្រើលោកថៅកែយ៉ាងល្អ រួមជាមួយននឹងកូនស្រីដ៏ឆ្លាត​ របស់លោកថៅកែ។ នេះជារឿងដេលនិយាយអំពីសេចក្ដីស្រលាញ់ ដែលខុនវណ្ណះរបស់មនុស្ស ដែលកូនស្រីរបស់សេដ្ឋីប៉ៃលិន ដែលលង់ស្រលាញ់នឹងបុរសដែលធ្វើការឲ្យឪពុករបស់ខ្លួនជាអ្នកជីករ៉ែ។ រឿងនេះក៏បានប្រាប់អំពី ឧបសគ្គ​និង ការក្បត់របស់បាល្ល័តស្រុក ដែលមានឋានៈខ្ពង់ខ្ពស់ ក្នុងសង្គម។

 

In Khmer Literacy, we learned about different old Cambodian stories, but we were more focusing on a story which called “Kolab Pailing” or in English meant “Rose of Pailin”. This is a summary of the story:

It’s a story of a man named “Chet” who his father died and had to go to work at Pailin which is one of the Cambodia provinces as a gem collector. He’s a clever man and had treated his boss perfectly including his intelligent daughter. It’s a story that talks about the love of different class of people which was a daughter of a wealthy family that in love with a man who works for her father as a gem collector. It told the story of struggle and the betray of a high-class people in society.

Creating Poem

In Khmer Literacy, I have learn a lot about different Khmer poems that has been made in the past. There are different kind of poems and we are working on different kind of poem to publish a Khmer poem book in this November, 2018.

នៅក្នុងថ្នាក់ភាសាខ្មែរ ខ្ញុំបានសិក្សាអំពីប្រភេទកំណាព្យខុសៗគ្នា ដែលបានបង្កើតឡើង តាំងពីសម័យបុរាណមកម្ល៉េះ។ កំណាព្យខ្មែរទាំងអស់មានប្រភេទខុសៗគ្នាច្រើន ហើយពួកខ្ញុំកំពុងតែ ធ្វើការទៅលើកំណាព្យទាំងនោះ ដើម្បីបង្កើតកំណាព្យខហខ្មែរ នៅក្នុងខែវិច្ឆិការ ឆ្នាំ ២០១៨ នេះ។

 

ឯណាវប្បធម៌ខ្មែរ

 

ពេលនេះបានផ្ដើមបទកាព្យដែលមានគ្មានអ្នកដឹង

កំណាព្យនឹងកាព្យជិតបាត់ដែលផុតពីលោកា

កំណាព្យគ្មានអ្នកវាចាដូចបាត់ពីហត្ថា

ព្រោះកុមារគ្មានម្នាក់ណាដឹងបទកាព្យដប់មួយ។

 

កំណាព្យបន្សល់វប្បធម៌ដែលមានមិនអាចបាត់

មិនអាចចាត់ឲ្យអ្នកណាមកយកធ្វើជាភួយ

ទាល់តែខ្មែរជាតិឯងចេះរក្សាថែមទាំងជួយ

ហើយមកព្រួយខ្លាចវប្បធម៌បាត់បង់ដោយមិនដឹង។

 

វប្បធម៌បានសាងដើម្បីជាតិសាសន៍អច្ឆរិយៈ

មិនឲ្យលាក់បង្កប់ទុកដូចបាត់គ្មានគ្រោងឆ្អឹង

វប្បធម៌រលត់ដូចជាតិរលាយគ្មានអ្នកពឹង

នៅកំហឹងដែលស្ដាយក្រោយថាបាត់បង់ជាតិខ្លួន។

 

ពេលដឹងក្ដីគ្មានស្គាល់អ្វីស្គាល់តែវប្បធម៌គេ

ក្បាច់គ្មានថ្នេរក្បាច់របស់គេមកយកធ្វើជាសួន

លម្អតាមផ្ទះភ្ជាប់តាមប្រាណថានោះស្អាតសំសួន

ឯមាសស្ងួនបានបំភ្លេច​វប្បធម៌ដែលមានស្រាប់។

 

ដើរឈរអង្គុយមានក្បាច់ដើរស្រាច់គឺមានក្បួន

ក្បាច់សំសួនមានអត្ថន័យអាចយល់មិនបាច់ប្រាប់

ក្បាច់ទន់ភ្លន់មានភ្លេងបុរាណគ្មានអ្នកធ្វើត្រាប់

ក្បាច់សម្រាប់ឲ្យថ្លៃតែគ្មានន័យក្នុងភ្នែកស្ងួន។

 

សំឡេងប្រពៃកំណាព្យស្នាដៃដោយលម្អិត

មិនចំរឹតតែចេញពីចិត្តពិតយ៉ាងសមសួន

មិនបានថាតែប្រថ្នាឲ្យមានដើមហើយជួន

ដែលប្រស់ប្រួនប្ដូរគំនិតថែរក្សាវប្បធម៌។

 

មានតែនិយាយមានតែហត្ថាទុកផ្លាស់ប្ដូរ

ហើយបានដូរសម្ដីរៀបរាប់អំពីឫសគល់ពណ៌

ដែលធ្វើឲ្យវប្បធម៌រលាយបាត់បង់ដូចជ័រ

ភ្លេចសីលធម៌គ្មានសម្ដីបាត់ហើយជាតិខ្មែរយើង។